ជ្រើសរើសភាសា: Khmer Khmer English English
កម្មវិធីសំណេះសំណាលជាមួយនិវត្តជនរបស់សមាគមសង្គហ:មិត្ត បុគ្គលិក មន្រ្តីរាជការ រួមមានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត សាខាគយនិងរដ្ឋាករខេត្ត សាខាពន្ធដារខេត្ត និងរតនាគារខេត្ត នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ ២០២៣

កំពង់ឆ្នាំង នារសៀលថ្ងៃសុក្រ ១០រោច ខែទុតិយាសាឍ ឆ្នាំខាល បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ នៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង បានរៀបចំកម្មវិធីសំណេះសំណាលជាមួយនិវត្តជនរបស់សមាគមសង្គហ:មិត្ត បុគ្គលិក មន្រ្តីរាជការក្រោមអធិបតីភាព ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានកិត្តិយសសមាគមសង្គហ:មិត្ត បុគ្គលិក មន្រ្តីរាជការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដោយលោកស្រី​ ប៊ន​ សុភី​  អភិបាលរងនៃគណៈអភិបាលខេត្ត​ លោក​ អ៊ូ​ ជួបកុសលប្រធានមន្ទីរសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុខេត្ត លោក​ លោកស្រីប្រធាន​ អនុប្រធាន មន្រ្ដីរាជការ​ និងនិវត្តជន សរុបចំនួន ៨៩នាក់។
ក្នុងកម្មវិធីសំណេះសំណាលនេះ ឯកឧត្តម យ៉េត វីណែល ក៏បាននាំយកនូវវត្ថុអនុស្សាវរីយ៍​ និងថវិកាជូននិវត្តជន ផងដែរ។
និវត្តជនម្នាក់ៗពិតជាមានសេចក្តីរំភើប រីករាយ ឥតឧបមា និងគោរពជូ​នពរ​ ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួង ព្រមទាំងសហការីទាំងអស់  ដែលបានយកចិត្តទុកដាក់ដល់មន្រ្តីរាជការចូលនិវត្តន៏កន្លងមក ឱ្យជួបប្រទះតែសេចក្តីសុខចម្រើន មានសុភមង្គល សុខភាពល្អបរិបូរណ៍ និងទទួលបានជោគជ័យគ្រប់ភារកិច្ច ។

ព័ត៌មានទាក់ទង