ព័ត៌មានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
នាថ្ងៃសុក្រ ១១កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ គ.ស.២០២៦ នៅអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ
(អ.ស.ហ.),
លោក ហ៊ិន សុវ៉ាន់នី អនុប្រធានមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្ត អមដោយមន្រ្តីជំនាញ
បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ០០៥ អសហ ប្រក
ស្តីពីការរៀបចំរបាយការណ៍ប្រចាំឆ្នាំរបស់បុគ្គលរាយការណ៍
និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការប្រកបអាជីវកម្មបញ្ចាំ
និងប្រាតិភោគដោយអនុប្បទាន
ព្រមទាំងទម្រង់របាយការណ៍ប្រចាំខែរបស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ក្រោមការដឹកនាំដោយ លោក សយ ជីវិន អគ្គនាយករងនៃ ន.អ.ប. តំណាងដ៏ខ្ពង់ខ្ពស់របស់
ឯកឧត្ដម ជូ វណ្ណៈ អគ្គនាយកនៃ ន.អ.ប. ព្រមទាំងមានការអញ្ជើញចូលរួមពី
មន្ត្រីជំនាញ ព្រមទាំង លោក លោកស្រី ដែលជាប្រធាន អនុប្រធាន
និងតំណាងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត។
នាព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩
ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលាស្រុកសាមគ្គីមានជ័យ,
មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត
បានរៀបចំបើកវគ្គបណ្តុះបណ្តាលបន្តស្តីពី
ការធ្វើបញ្ជីសារពើភណ្ឌទ្រព្យសម្បតិ្តរដ្ឋ តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន
(SARMIS) ជូនដល់រដ្ឋបាលស្រុក និងគ្រប់ឃុំ ក្នុងស្រុកសាមគ្គីមានជ័យ
ក្រោមអធិបតីភាព លោក ហ៊ិន សុវ៉ាន់នី អនុប្រធានមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្ត និងលោកស្រី ជា ម៉ៅ អភិបាលរងស្រុកសាមគ្គីមានជ័យ
ព្រមទាំងមានការចូលរួមពីតំណាងរដ្ឋបាលស្រុក, តំណាងរដ្ឋបាលឃុំ
និងជំនួយការហិរញ្ញវត្ថុឃុំ នៃស្រុកសាមគ្គីមានជ័យ និងមន្រ្តីជំនាញ
នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត។
វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើង
ក្នុងគោលបំណងជំរុញការកត់ត្រាបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ
របស់អាជ្ញាធរកាន់កាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យមានប្រសិទ្ធភាព ច្បាស់លាស់
និងត្រឹមត្រូវ ស្របតាមនីតិវិធី។
រូបភាពខ្លះៗដែលផ្ដិតចេញពីពិធីដាក់ដំណើរការជាផ្លូវការនូវ «កម្មវិធីថ្នាក់ជាតិស្តីពី ធុរកិច្ចថ្មីកម្ពុជា» ដែលត្រូវបានប្រារព្ធឡើងនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
Some snapshots in the official launch of “Startup Cambodia” National Program that was held on December 8, 2021 and presided over by His Excellency Dr. Aun Pornmoniroth, Deputy Prime Minister, Minister of Economy and Finance.
កម្មវិធីថ្នាក់ជាតិនេះ សម្របសម្រួលដោយ / Startup Cambodia national program is coordinated by: ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ Ministry of Economy and Finance, Techo Startup Center និង សហគ្រិនខ្មែរ Khmer Enterprise
សេចក្តីប្រកាសព័ត៌មាន ស្តីពី ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០២១ នេះ ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួប ពិភាក្សាការងារជាមួយឯកឧត្តម Masahiro MIKAMI ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា អមដោយលោកស្រី KAMEI Haruko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ប្រចាំព្រះរាជាណាចក្រកម្ពុជា, នៅព្រឹកថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២១, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។