សិក្ខាសាលាស្តីពី “ការតម្រង់ទិសលេីការងារសិ្ថតិ សេដ្ឋកិច្ចនៅមូលដ្ឋាន ជូនមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជធានី ខេត្ត”
នាថ្ងៃព្រហស្បតិ៍ ៣រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ នៅខេត្តព្រះសីហនុ, តំណាងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពងឆ្នាំង បានអញ្ជើញចូលរួមសិក្ខាសាលាស្តីពី “ការតម្រង់ទិសលេីការងារសិ្ថតិ សេដ្ឋកិច្ចនៅមូលដ្ឋាន ជូនមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជធានី ខេត្ត” ក្រោមអធិបតីភាព ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ សិក្ខាសាលានេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក លោកស្រីតំណាងអគ្គនាយកដ្ឋានគោលនយោបាយ និងលោក លោកស្រីតំណាងមន្ទីរសហវ. រាជធានី ខេត្ត ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធ។ សិក្ខាសាលានេះប្រព្រឹត្តទៅរយ:ពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២-៣ ខែកក្កដា ឆ្នាំ២០២៦។
ព័ត៌មានទាក់ទង