កិច្ចប្រជុំស្តីពី ការធ្វើរបាយការណ៍ចំណូល-ចំណាយថវិកាប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស និងប្រចាំឆ្នាំ របស់រដ្ឋបាលឃុំ/សង្កាត់ ជូនរដ្ឋបាលស្រុក និងគ្រប់ឃុំ ក្នុងស្រុកសាមគ្គីមានជ័យ
នារសៀលថ្ងៃពុធ ១រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ នៅសាលាស្រុកសាមគ្គីមានជ័យ, មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានរៀបចំកិច្ចប្រជុំស្តីពី ការធ្វើរបាយការណ៍ចំណូល-ចំណាយថវិកាប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស និងប្រចាំឆ្នាំ របស់រដ្ឋបាលឃុំ/សង្កាត់ ជូនរដ្ឋបាលស្រុក និងគ្រប់ឃុំ ក្នុងស្រុកសាមគ្គីមានជ័យ ក្រោមការដឹកនាំដោយ លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ព្រមទាំងការចូលរួមពីតំណាងរដ្ឋបាលស្រុក រដ្ឋបាលឃុំ និងមន្រ្តីជំនាញនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត។
ព័ត៌មានទាក់ទង