កិច្ចប្រជុំស្តីពី ការធ្វើរបាយការណ៍ចំណូល-ចំណាយថវិកាប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស និងប្រចាំឆ្នាំ របស់រដ្ឋបាលឃុំ/សង្កាត់ ជូនរដ្ឋបាលស្រុក និងគ្រប់ឃុំ ក្នុងស្រុកកំពង់លែង
នារសៀលថ្ងៃសុក្រ ៣រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ នៅសាលាស្រុកកំពង់លែង, មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានរៀបចំកិច្ចប្រជុំស្តីពី ការធ្វើរបាយការណ៍ចំណូល-ចំណាយថវិកាប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស និងប្រចាំឆ្នាំ របស់រដ្ឋបាលឃុំ/សង្កាត់ ជូនរដ្ឋបាលស្រុក និងគ្រប់ឃុំ ក្នុងស្រុកកំពង់លែង ក្រោមការដឹកនាំដោយ លោកស្រី គង់ ចន្ថា អភិបាលរងស្រុក និងក្រុមការងារនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ព្រមទាំងការចូលរួមពីតំណាងរដ្ឋបាលស្រុក និងរដ្ឋបាលឃុំ។
ព័ត៌មានទាក់ទង