កិច្ចប្រជុំផ្សព្វផ្សាយបន្តប្រកាសលេខ ១១៥៨ សហវ.ប្រក.អរតន ស្ដីពីការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់សេដ្ឋកិច្ច នៃមាតិកាថវិកា និងខ្លឹមសារសង្ខេប នៃប្រកាសលេខ ៧៥០ សហវ.ប្រក.អល ជូនមន្ទីរជំនាញ រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់
នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំគ.៨ សាលាខេត្តកំពង់ឆ្នាំង, មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត សហការជាមួយរតនាគារខេត្ត រៀបចំកិច្ចប្រជុំផ្សព្វផ្សាយបន្តប្រកាសលេខ ១១៥៨ សហវ.ប្រក.អរតន ស្ដីពីការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់សេដ្ឋកិច្ច នៃមាតិកាថវិកា និងខ្លឹមសារសង្ខេប នៃប្រកាសលេខ ៧៥០ សហវ.ប្រក.អល ជូនមន្ទីរជំនាញ រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្រោមអធិបតីភាព លោកស្រី ប៊ន សុភី អភិបាលរងខេត្ត លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត លោក ឈិន លីមពិសាល ប្រធានរតនាគារខេត្ត និងមានការចូលរួមពីសំណាក់លោក លោកស្រី អភិបាលរង ក្រុង ស្រុក តំណាងទីចាត់ការហិរញ្ញវត្ថុ លោក លោកស្រី មេឃុំ ចៅសង្កាត់ ជំនួយការហិរញ្ញវត្ថុ ឃុំ សង្កាត់ លោក លោកស្រី មន្រ្តីជំនាញ នៃមន្ទីរសហវខេត្ត និងមន្ទីរជុំវិញខេត្ត ប្រមាណ ២០០នាក់។
ព័ត៌មានទាក់ទង