នាព្រឹកថ្ងៃចន្ទ ៧ រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមករា គ.ស. ២០២៥, លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងមន្រ្តីជំនាញ បានអញ្ជើញចូលរួមកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាព នៃការរៀបចំឯកសារសំខាន់ៗ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ កិច្ចប្រជុំនេះ រៀបចំឡើងដើម្បីប្រមូលធាតុចូលសម្រាប់របាយការណ៍តាមដាន និងវាយតម្លៃ ប្រចាំឆ្នាំ២០២៤ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ គណនេយ្យភាពសមិទ្ធកម្ម ព្រមទាំងមានការអញ្ជើញចូលរួមពីគ្រប់អង្គភាពក្រោមឱវាទ កសហវ. ព្រមទាំងមន្ទីរ សហវ. រាជធានី-ខេត្តទាំង២៥។