នារសៀលថ្ងៃសុក្រ ១៤ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤, លោក ហ៊ិន សុវ៉ាន់នី អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង ព្រមទាំងមន្រ្តីជំនាញ បានចូលរួមកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តថវិកាប្រចាំឆមាសទី១ ឆ្នាំ២០២៤ របស់អង្គភាពក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមការដឹកនាំដោយ ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង នៃ អ.គ.ហ. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃ អ.គ.ហ. អមដោយ ឯកឧត្តម អ៊ុំ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុនិងត្រួតពិនិត្យនិងវាយតម្លៃ និងមានការចូលរួមពី តំណាងក្រសួង ស្ថាប័នទាំងអស់។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តថវិការបស់ ក្រសួង-ស្ថាប័ន ដែលបាននឹងកំពុងអនុវត្តប្រកបដោយបុរេសកម្មក្នុងឆមាសទី១ ឆ្នាំ២០២៤ និងពិភាក្សាអំពីសំណើរ ក៏ដូចជាបញ្ហាប្រឈមកន្លងមក ដើម្បីតាមដានការអនុវត្តថវិកា និងជំរុញបន្ថែមដល់ការអនុវត្តផែនការសកម្មភាពការងារកែទម្រង់នៅត្រីមាសបន្ទាប់ ដើម្បីគាំទ្រកម្មវិធីកែទម្រង់ដំណាក់កាលទី៤។