ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំផ្សព្វផ្សាយ លិខិតបទដ្ឋានគតិយុត្ដិស្ដីពី ប្រកាសលេខ ១៥១ សហវ.ប្រក.អលសា
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី០២ ខែសីហា ឆ្នាំ ២០២៣

កំពង់ឆ្នាំង នាថ្ងៃពុធ ១រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣៖ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ លិខិតបទដ្ឋានគតិយុត្ដិស្ដីពី ប្រកាសលេខ ១៥១ សហវ.ប្រក.អលសា ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ស្ដីពីការអនុវត្ដកិច្ចព្រមព្រៀងសាជីវកម្ម សម្រាប់មុខចំណាយជួលទីតាំងរៀបចំវគ្គបណ្ដុះបណ្ដាល កិច្ចប្រជុំ សិក្ខាសិលា និងសន្និសីទ ចំណាយទិញសំបុត្រយន្ដហោះ និងចំណាយជួសជុលរថយន្ដ សម្រាប់រដ្ឋបាលថ្នាក់ជាតិ និងប្រកាសលេខ ១៥២ សហវ.ប្រក.អលសា ចុះថ្ងៃទី ១៣ ខែ មីនា ឆ្នាំ ២០២៣ ស្ដីពីការរៀបចំរបាយការណ៍ ស្ដីពីការអនុវត្ដកិច្ចលទ្ធកម្ម ជូនដល់អង្គភាពលទ្ធកម្ម ក្រុង ស្រុក និងក្រុមលទ្ធកម្មមន្ទីរជំនាញ ក្នុងខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពលោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ដ និងមានការចូលរួមពីលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ  លោក លោកស្រីអភិបាល អភិបាលរង ក្រុង ស្រុក និងមន្ត្រីជំនាញពាក់ព័ន្ធ សរុបចំនួន ៧៧រូប ។

ព័ត៌មានទាក់ទង