ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដើម្បីពង្រឹងការគ្រប់គ្រង់អាជីវកម្មអភិវឌ្ឍអចលនវត្ថុ និងបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ទូទាំងខេត្តកំពង់ឆ្នាំង
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ ២០២៤

នាព្រឹកថ្ងៃពុធ ១២កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព. ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង, មានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដើម្បីពង្រឹងការគ្រប់គ្រង់អាជីវកម្មអភិវឌ្ឍអចលនវត្ថុ និងបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ទូទាំងខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព លោកជំទាវ ប៊ន សុភី អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមអភិបាលខេត្តកំពង់ឆ្នាំង និងចូលរួមដោយលោក ម៉ៅ ពៅ ប្រធាននាយកដ្ឋាន នៃនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ និងប្រតិភូអមដំណើរ និងមន្រ្តីជំនាញនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្ត, រដ្ឋបាលសាលាខេត្ត, លោក លោកស្រីតំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ, រដ្ឋបាលក្រុង ស្រុក ភូមិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងអាជីវករអភិវឌ្ឍអចលនវត្ថុ, អាជីវករទទួលបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទាន ទាំងប្រាំបីក្រុង ស្រុក សរុប ១៤១ រូប។

ព័ត៌មានទាក់ទង