ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០១០ សហវ.សរណ.អថ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ ២០២៣

នាព្រឹកថ្ងៃពុធ ៥កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង បានដឹកនាំរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០១០ សហវ.សរណ.អថ ស្តីពីការបិទបញ្ជីចំណូល-ចំណាយថវិកា និងការធ្វើរបាយការណ៍បូកសរុបការអនុវត្តចំណូល-ចំណាយថវិកាថ្នាក់ជាតិឆ្នាំ២០២៣ ជូនមន្ទីរ-អង្គភាពជំនាញជុំវិញខេត្ត ឱ្យបានជ្រួតជ្រាបអំពីខ្លឹមសារនៃសារាចរនេះ ក្រោមអធិបតីភាព លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត លោក កាណុល ចិត្រា ប្រធានរតនាគារខេត្ត និងមានការចូលរួមពីតំណាងរតនាគារខេត្ត លោក លោកស្រី អនុប្រធានមន្ទីរជំនាញ លោក លោកស្រីប្រធាន អនុប្រធានការិយាល័យ លោក លោកស្រីជារជ្ជទេយ្យករបុរេប្រទានមន្ទីរ-អង្គភាពជំនាញ និងមន្ត្រីរាជការមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត សរុបចំនួន ៥៤នាក់។

ព័ត៌មានទាក់ទង