កំពង់ឆ្នាំង នាព្រឹកថ្ងៃអង្គារ ១០កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង, មានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០១៤ សហវ.រ.ស.អហក ស្ដីពីការបិទបញ្ជីចំណូល-ចំណាយថវិកា និងការធ្វើរបាយការណ៍បូកសរុបការអនុវត្តចំណូល-ចំណាយថវិកា របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០២៤។ កិច្ចប្រជុំនេះប្រព្រឹត្តទៅដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូ ZOOM ក្រោមអធិបតីភាព លោកជំទាវ ប៊ន សុភី អភិបាលរងខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងមន្ទីរសុខាភិបាលខេត្ត រតនាគារខេត្ត ទីចាត់ការហិរញ្ញវត្ថុរដ្ឋបាលខេត្ត អភិបាលរងទទួលបន្ទុកហិរញ្ញវត្ថុក្រុង/ស្រុក ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុក្រុង/ស្រុក មេឃុំ ចៅសង្កាត់ និងជំនួយការហិរញ្ញវត្ថុឃុំ សង្កាត់ ចំនួនប្រមាណ ៨៥នាក់។