ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០១៤ សហវ.សរ.អហក ស្ដីពីការអនុវត្ដច្បាប់ស្ដីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៤ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ ២០២៤

កំពង់ឆ្នាំង នាព្រឹកថ្ងៃសុក្រ ២កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ នៅសាលាខេត្តកំពង់ឆ្នាំង ដោយមានការគាំទ្រពីអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានសហការជាមួយទីចាត់ការហិរញ្ញវត្ថុរដ្ឋបាលខេត្ត និងរតនាគារខេត្ត បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០១៤ សហវ.សរ.អហក ស្ដីពីការអនុវត្ដច្បាប់ស្ដីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៤ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមការដឹកនាំដោយ ខឹម ចាន់នឿន នាយករងរដ្ឋបាលសាលាខេត្ដ តំណាង លោកជំទាវ ប៊ន សុភី អភិបាលរងខេត្ដកំពង់ឆ្នាំង លោក ជូ សុជាតិ ប្រធាននាយកដ្ឋានហិរញ្ញវត្ថុថ្នាក់ក្រោមជាតិព្រមទាំងមានការចូលរួមពី លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត លោក សាំង ហាក់ អនុប្រធានរតនាគារខេត្ត លោក ឆេង ចាន់ថា នាយកទីចាត់ការហិរញ្ញវត្ថុរបាលខេត្ត និងមានការចូលរួមពីលោក លោកស្រីប្រធាន-អនុប្រធានមន្ទីរ-អង្គភាពជំនាញ លោក លោកស្រីអភិបាលរងក្រុងស្រុក មេឃុំ-ចៅសង្កាត់ និងលោក លោកស្រីជាមន្ត្រីជំនាញពាក់ព័ន្ធ សរុបចំនួនប្រមាណ ១៨០នាក់។

ព័ត៌មានទាក់ទង