ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ​ ០៦​ សរ​ ស្តីពី​ “ការរៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២៥-២០២៧​ និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ​សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥” ជូនដល់មន្ទីរជំនាញ​ជុំវិញខេត្ត​ ក្រុង​-ស្រុក​ទាំង៨​ និងការិយាល័យអប់រំ យុវជន និងកីឡាក្រុង​-ស្រុក​ទាំង៨​
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២៨ ខែឧសភា ឆ្នាំ ២០២៤

នាព្រឹកថ្ងៃអង្គារ ៦រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត សហការជាមួយប្រតិភូអគ្គនាយកដ្ឋានថវិកា បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ​ ០៦​ សរ​ ស្តីពី​ “ការរៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២៥-២០២៧​ និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ​សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥” ជូនដល់មន្ទីរជំនាញ​ជុំវិញខេត្ត​ ក្រុង​-ស្រុក​ទាំង៨​ និងការិយាល័យអប់រំ យុវជន និងកីឡាក្រុង​-ស្រុក​ទាំង៨​ នៅមន្ទីរសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុខេត្ត​ ដោយមានការចូលរួមពីសំណាក់ លោក លោកស្រីក្រុមការងារថវិកាមន្ទីរ-អង្គភាពជំនាញ លោក លោកស្រីអភិបាល អភិបាលរងក្រុង-ស្រុកទាំង៨ លោកប្រធាន អនុប្រធានការិយាល័យអប់រំ យុវជន និងកីឡាក្រុង​-ស្រុក​ទាំង៨​ និងមន្ត្រីរាជការមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត សរុប ៨០នាក់។

ព័ត៌មានទាក់ទង