នារសៀលថ្ងៃពុធ ៧កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំផ្សព្វផ្សាយសារាចរលេខ ១១ សរ ស្ដីពីការលុបការបង់ថ្លៃចំពោះប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី និងសារាចរណែនាំលេខ ០០៤ សហវ ស្តីពីការពង្រឹងការគ្រប់គ្រងការធ្វើអាជីវកម្ម សេវាកម្មទ្យព្យសម្បត្តិរដ្ឋ ក្រោមអធិបតីភាពលោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត អមដោយលោក ហុិន សុវ៉ាន់នី អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងតំណាងលោកអភិបាលក្រុង ស្រុក, មន្ត្រីជំនាញរបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត និងអាជីវករភាសុីគ្រប់ប្រភេទក្នុងខេត្តកំពង់ឆ្នាំង សរុបប្រមាណ ២៣រូប