កំពង់ឆ្នាំង, នារសៀលថ្ងៃព្រហស្បតិ៍ ៩រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ នៅសាលាខេត្តកំពង់ឆ្នាំង ដោយមានការសហការពីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត រតនាគារខេត្ត និងទីចាត់ការហិរញ្ញវត្ថុរដ្ឋបាលខេត្ត បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាសារាចរណែនាំស្ដីពី “ការរៀបចំផែនការយុទ្ធសាស្ត្រថវិការាជធានី ខេត្ត ឆ្នាំ២០២៤-២០២៦ និងនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០២៤” ក្រោមអធិបតីភាព លោកជំទាវ ប៊ន សុភី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលខេត្ត ព្រមទាំងមានការចូលរួមពី លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត លោក សាំង ហាក់ អនុប្រធានរតនាគារខេត្ត និងមានការចូលរួមពីលោក លោកស្រីអភិបាល អភិបាលរងក្រុងស្រុក មេឃុំ ចៅសង្កាត់ និងមន្ត្រីជំនាញពាក់ព័ន្ធ សរុបចំនួន ១៧០នាក់។