នាថ្ងៃអង្គារ ១រោច ខែបុស្ស ឆ្នាំរោងឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ៩:០០ នាទីព្រឹក,លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ដើម្បីប្រមូលធាតុចូលលើសេចក្តីព្រាងរបាយការណ៍តាមដាន និងវាយតម្លៃប្រចាំឆ្នាំ២០២៤នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ “គណនេយ្យភាពសមិទ្ធកម្ម” ក្រោមអធិបតីភាព ឯកឧត្ដម បណ្ឌិត យ៉េត វីណែល, អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.)។ កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ អង្គភាពក្រោមឱវាទ កសហវ. មន្ទីរ សហវ. រាជធានីខេត្ត ក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្ត។