នាព្រឹកថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥, លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង និងមន្រ្តីជំនាញ បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យ តាមដានវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ របស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី ខេត្ត ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមអធិបតីភាព ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ) និងជាអគ្គលេខាធិការរង អ.គ.ហ.។
កិច្ចប្រជុំនេះមានការចូលរួមពីលោក លោកស្រី ប្រធាន អនុប្រធាន និងមន្ត្រីបច្ចេកទេស នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជធានី-ខេត្ត ទាំង២៥។
កិច្ចប្រជុំនេះក្នុងគោលបំណងពិនិត្យ តាមដានវឌ្ឍនភាពការអនុវត្តផែនការសកម្មភាព និងប្រមូលធាតុចូលនូវបញ្ហាប្រឈមនានា របស់មន្ទីរ សហវរាជធានី ខេត្ត និងរកដំណោះស្រាយលើកកិច្ចការងារខាងលើនេះ ដើម្បីឈានដល់ការសម្រេចបានតាមផែនការសកម្មភាព។