នារសៀលថ្ងៃពុធ ៣កើត ខែស្រាពណ៏ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង ព្រមទាំងមន្រ្តីជំនាញ បានចូលរួមកិច្ចប្រជុំពិនិត្យពិភាក្សាលើការងារពិនិត្យឡើងវិញ និងការវិភាគមុខងាររចនាសម្ព័ន្ធក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមអធិបតីភាព ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារ ក.វ.ម. នៃកសហវ.និងមានការអញ្ចើញចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងក្រសួងមុខងារសាធារណៈ ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារពាក់ព័ន្ធ។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងធានាបាននូវភាពត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ និងទាន់ពេលនៃការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុតាមការកំណត់របស់រាជរដ្ឋាភិបាល។