ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំពិនិត្យលេីយន្តការគ្រប់គ្រងវត្តមានមន្រ្តីរាជការ​ មន្រ្តីជាប់កិច្ចសន្យា​ និងបុគ្គលិកកិច្ចសន្យា​ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ ២០២៤

នាព្រឹកថ្ងៃពុធ ១៣រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែតុលា គ.ស.២០២៤,លោកស្រី ស៊ែម សុធីវីរ អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ព្រមទាំងមន្រ្តីជំនាញ បានចូលរួមកិច្ចប្រជុំពិនិត្យលេីយន្តការគ្រប់គ្រងវត្តមានមន្រ្តីរាជការ​ មន្រ្តីជាប់កិច្ចសន្យា​ និងបុគ្គលិកកិច្ចសន្យា​ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ តាមរយៈប្រព័ន្ធវីដេអូ Zoom ក្រោមអធិបតីភាព ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដេីម្បីពង្រីកវិសាលភាព​ និងពង្រឹងការគ្រប់គ្រងវត្តមានបុគ្គលិក​ មន្រ្តីរាជការ​ ក៏ដូចជាជំរុញបង្កេីនការចូលរួមអនុវត្តយន្តការនេះ​ ឱ្យកាន់តែមានប្រសិទ្ធិភាព​ និងឆ្លេីយតបវិធានការគន្លឹះទី២​ របស់រាជរដ្ឋាភិបាលនីតិកាលទី៧​ នៃរដ្ឋសភា​។

ព័ត៌មានទាក់ទង