កំពង់ឆ្នាំង នាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ នៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង មានរៀបចំកិច្ចប្រជុំពិភាក្សា ស្ដីពីបញ្ហាប្រឈម និងដំណោះស្រាយ នៃភាពយឺតយ៉ាវការធ្វើបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើង និងថយចុះនូវទ្រព្យសម្បត្តិរដ្ឋ ឆ្នាំ២០២៣) ក្រោមអធិបតីភាព លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងមានការចូលរួមពីតំណាងមន្ទីរ-អង្គភាពជំនាញផងដែរ។