ភ្នំពេញ នាព្រឹក ថ្ងៃពុធ ១៤ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២៣ , លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង បានចូលរួម “កិច្ចប្រជុំពិភាក្សាកម្រិតថ្នាក់ដឹកនាំ លើគម្រោងចំណូល-ចំណាយថវិកាឆ្នាំ ២០២៤ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ” នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។