នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំពិភាក្សាការចុះសិក្សាពិនិត្យលទ្ធភាពរៀបចំតារាងស្ថិតិសមាហរណកម្មស្ថានភាពសន្និធិ និងរំហូរហិរញ្ញវត្ថុសរុបសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិទាំង ៣ កម្រិត ក្រោមអធិបតីភាពលោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង។