កំពង់ឆ្នាំង នាព្រឹកថ្ងៃសុក្រ ១២កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានសហការជាមួយរដ្ឋបាលខេត្ត រៀបចំកិច្ចប្រជុំពិភាក្សាអំពីការធ្វើបច្ចុប្បន្នភាពទិន្នន័យសៀវភៅ ''មគ្គុទេសក៍សេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត សម្រាប់ឆ្នាំ២០២៤" ក្រោមអធិបតីភាព លោក អម សុភា អភិបាលរងខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រី តំណាងមន្ទីរជំនាញពាក់ព័ន្ធ សរុបចំនួន ២៨នាក់។