ខេត្តកំពង់ឆ្នាំង
នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០
ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្ត មានរៀបចំកិច្ចប្រជុំសំណេះសំណាល
និងប្រគល់កុំព្យូទ័រជូនដល់រដ្ឋបាលឃុំ-សង្កាត់
សម្រាប់ប្រើប្រាស់ក្នុងការបញ្ចូលទិន្នន័យបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ
តាមរយៈប្រព័ន្ធ SARMIS ក្រោមអធិបតី លោក អ៊ូ ជួបកុសល
ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងលោក ហុិន សុវ៉ាន់នី
អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត
ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ
តំណាងរដ្ឋបាលឃុំ-សង្កាត់ និងជំនួយការហិរញ្ញវត្ថុឃុំ-សង្កាត់ ចំនួន ៣១។
កិច្ចប្រជុំសំណេះសំណាលនេះ
ក្នុងគោលបំណងប្រគល់កុំព្យូទ័រ
ដែលអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រគល់មកតាមរយៈមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្ត ចំនួន ៣១ គ្រឿង ដើម្បីប្រគល់ជូនដល់រដ្ឋបាលឃុំ-សង្កាត់
បំពេញកិច្ចការប្រចាំថ្ងៃ
និងជាពិសេសសម្រាប់ប្រើប្រាស់ការចុះបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ។