កំពង់ឆ្នាំង នាព្រឹកថ្ងៃពុធ ១រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង, មានរៀបចំកិច្ចប្រជុំស្ដីពី "ការអនុវត្តកិច្ចលទ្ធកម្ម និងបញ្ហាប្រឈម" ជូនដល់ក្រុមលទ្ធកម្មមន្ទីរជំនាញ និងអង្គភាពលទ្ធកម្មក្រុង ស្រុក ក្រោមអធិបតីភាព លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត។