កំពង់ឆ្នាំង, នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ នៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង មានកិច្ចប្រជុំស្ដីពី ការរៀបចំផែនការលទ្ធកម្ម ប្រចាំឆ្នាំ២០២៤ របស់អង្គភាពលទ្ធកម្ម និងក្រុមលទ្ធកម្ម ក្រោមអធិបតីភាពលោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង ព្រមទាំងមានការចូលរួមពី លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ លោក លោកស្រី អភិបាល អភិបាលរងក្រុង ស្រុក និងមន្រ្តីជំនាញពាក់ព័ន្ធ សរុបចំនួន ៨០រូប។