កំពង់ឆ្នាំង នាព្រឹកថ្ងៃសុក្រ ៩កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំស្ដីពី វឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ: និងផែនការសកម្មភាពឆ្នាំ២០២៤ របស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ: ក្រោមអធិបតីភាព ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង អ.គ.ហ អមដោយ ឯកឧត្ដម អ៊ុំ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យ វាយតម្លៃ, មន្ត្រីជំនាញជាន់ខ្ពស់ និងលោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត, ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ សរុបចំនួន ៣០ រូប។
ទន្ទឹមនឹងនេះ ឯកឧត្ដម យ៉េត វីណេល ក៏បាននាំយក Computer Laptop ចំនួន ២០ គ្រឿង របស់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី១ ជូនមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ដើម្បីផ្ដល់ជូនបន្តដល់រដ្ឋបាលឃុំ សង្កាត់ ក្នុងការអនុវត្តកិច្ចការងារ។