នាព្រឹកថ្ងៃអង្គារ ២កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែវិចិ្ឆកា ឆ្នាំ២០២៣ លោកស្រី ស៊ែម សុធីវីរ អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង ព្រមទាំងមន្រ្តីរាជការនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង ចំនួន ៤ រូប បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការប្រមូលធាតុចូលសម្រាប់ធ្វើបច្ចុប្បន្នភាពផែនការយុទ្ធសាស្រ្ត បញ្រ្ជាបយេនឌ័រក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងបន្តការលើកកម្ពស់ សិទ្ធិ តួនាទី និងសុខុមាលភាពស្រ្តី ក្រោមអធិបតីភាព លោកជំទាវ កែវ ចរិយា រដ្ឋលេខាធិការ និងជាប្រធាន ក្រុមការងារបញ្រ្ជាបយេនឌ័រក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។