កិច្ចប្រជុំស្តីពីការវាយតម្លៃបញ្ចប់អាណត្តិ នៃការអនុវត្តផែនការការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្ម ពីឆ្នាំ២០២១-២០២៥ របស់ខេត្តកំពង់ឆ្នាំង
នាព្រឹកថ្ងៃពុធ ៩រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង, លោក អ៊ុំ សុភ័ក្រ អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការវាយតម្លៃបញ្ចប់អាណត្តិ នៃការអនុវត្តផែនការការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្ម ពីឆ្នាំ២០២១-២០២៥ របស់ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព លោក ម៉ែន ភារម្យ ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ និង លោក ស៊ីវ សារិន នាយករងរដ្ឋបាលសាលាខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពី លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្ត លោក លោកស្រីតំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត លោក លោកស្រីអភិបាលរងក្រុង-ស្រុក គណៈកម្មាធិការអភិវឌ្ឍន៍ទេសចរណ៍ខេត្ត និងមន្ត្រីបច្ចេកទេសនៃក្រសួងទេសចរណ៍ផងដែរ។
ព័ត៌មានទាក់ទង