ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃព្រហស្បតិ៍ ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានរៀបចំពិធីដេញថ្លៃភាស៊ីគ្រប់ប្រភេទសម្រាប់ធ្វើអាជីវកម្ម ឆ្នាំ២០២៥ តាមនីតិវិធីដេញថ្លៃជាសាធារណ: ក្រោមអធិបតីភាព លោកជំទាវ ប៊ន សុភី អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការដេញថ្លៃភាសុីគ្រប់ប្រភេទ អមដោយ លោក ជា គឹមតុង អនុប្រធាននាយកដ្ឋាន នៃ អ.ទ.ច. លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត លោក ជា សុខរិទ្ធិ នាយករងរដ្ឋបាលសាលាខេត្ត និងមានការចូលរួមពីលោក លោកស្រីតំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ លោក លោកស្រីតំណាងអភិបាលក្រុង ស្រុក មន្ត្រីជំនាញនៃមន្ទីរ សហវខេត្ត និងអាជីវករដេញថ្លៃ។
ពិធីនេះក្នុងគោលបំណង ដើម្បីកៀរគរប្រមូលចំណូលបង់ចូលថវិកាខេត្ត។