ជ្រើសរើសភាសា: Khmer Khmer English English
ពិធីប្រកាសផ្សព្វផ្សាយ​ និងដាក់ឱ្យដំណេីរការជាផ្លូវការ​ “ប្រព័ន្ធគ្រប់គ្រងទិន្នន័យបណ្ណសារ”
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ ២០២៤

នាព្រឹកថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែតុលា គ.ស.២០២៤ នៅខេត្តសៀមរាប,លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង បានអញ្ជេីញចូលរួមក្នុងពិធីប្រកាសផ្សព្វផ្សាយ​ និងដាក់ឱ្យដំណេីរការជាផ្លូវការ​ “ប្រព័ន្ធគ្រប់គ្រងទិន្នន័យបណ្ណសារ”​ ក្រោម អធិបតីភាព ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ ព្រមទាំងមានការអញ្ជេីញចូលរួមពី​ ឯកឧត្តម​ លោកជំទាវ​ លោក​ លោកស្រី​ តំណាងអង្គភាពនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ ទាំងថ្នាក់កណ្តាល​ និងថ្នាក់មូលដ្ឋាន​ ព្រមទាំងក្រុមការងារនៃអគ្គលេខាធិការដ្ឋានក្រសួង។

ព័ត៌មានទាក់ទង