កំពង់ឆ្នាំង នាព្រឹកថ្ងៃសុក្រ ៩កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ នៅសាលាដំបូងខេត្តកំពង់ឆ្នាំង មានរៀបចំពិធីផ្សព្វផ្សាយអំពីកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ: ដល់មន្រ្តីនៃសាលាដំបូងខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង អ.គ.ហ ,ឯកឧត្តម គឹម រ័ត្នណារិន ប្រធានសាលាដំបូងខេត្ត, ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជាអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត អមដោយ ឯកឧត្ដម អ៊ុំ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យ វាយតម្លៃ ព្រមទាំងមានការចូលរួមពី លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងមន្ត្រីជំនាញ។
ទន្ទឹមនឹងនេះ ឯកឧត្ដម យ៉េត វីណេល ក៏បាននាំយក Computer Laptop របស់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី១ ជូនសាលាដំបូងខេត្ត ផងដែរ។