ជ្រើសរើសភាសា: Khmer Khmer English English
វគ្គបណ្ដុះបណ្ដាល ប្រកាសអន្ដរក្រសួងស្ដីពីនីតិវិធីសម្រាប់ការផ្ដល់ការលើកទឹកចិត្តពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋ សម្រាប់គម្រោងវិនិយោគរាជធានីខេត្ត (អ.គ.វ.រ.ខ)
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២៤ ខែមីនា ឆ្នាំ ២០២៥

នាព្រឹកថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំមន្ទីរផែនការខេត្តកំពង់ចាម, លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុកំពង់ឆ្នាំង និងមន្រ្តីជំនាញ បានអញ្ជើញចូលរួមវគ្គបណ្ដុះបណ្ដាល ប្រកាសអន្ដរក្រសួងស្ដីពីនីតិវិធីសម្រាប់ការផ្ដល់ការលើកទឹកចិត្តពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋ សម្រាប់គម្រោងវិនិយោគរាជធានីខេត្ត (អ.គ.វ.រ.ខ) ក្រោមអធិបតីភាព ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ព័ត៌មានទាក់ទង