ជ្រើសរើសភាសា: Khmer Khmer English English
វគ្គបណ្តុះបណ្តាលលើ “មុខងាររៀបចំផែនការថវិកា”
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១៣ ខែមីនា ឆ្នាំ ២០២៣

ភ្នំពេញ នាព្រឹកថ្ងៃចន្ទ ៧រោច ខែ ផល្គុន ឆ្នាំ ខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ១៣ ខែ មីនា ឆ្នំា ២០២៣ លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង និងមន្រ្តីចំនួន ០៣នាក់ បានចូលរួមវគ្គបណ្តុះបណ្តាលលើ “មុខងាររៀបចំផែនការថវិកា”នៅសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលដឹកនាំដោយលោកស្រី ចាប សុវណ្ណារ៉ា អនុប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន និង ជាអនុប្រធានលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS។ វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពីថ្នាក់ដឹកនាំ និង មន្រ្តីជំនាញ នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត ទាំង ២៥ សរុបចំនួន ១០៩ រូប ដែលក្នុងនោះ សិក្ខាកាមជាស្ត្រីចំនួន ៤៣ រូប។
នៅក្នុងវគ្គបណ្តុះបណ្តាលនេះនឹងប្រព្រឹត្តទៅក្នុងរយៈពេល ១២ថ្ងៃ, ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ២៨ ខែមីនា ឆ្នំា២០២៣ ហើយត្រូវបានបែងចែកទៅតាមអនុមុខងារក្នុងប្រព័ន្ធ និង អ្នកជំនាញអនុវត្តជាមួយប្រព័ន្ធផ្ទាល់ ដែលក្នុងនោះរួមមាន៖
១. មូលដ្ឋានគ្រឹះនៃការប្រើប្រាស់ប្រព័ន្ធ FMIS
២. ប្រព័ន្ធជំនួយគាំទ្រ PK-The Helper
៣. អនុមុខងាររៀបចំចំណូលថវិកា
៤. អនុមុខងាររៀបចំចំណាយថវិកា
៥.អនុមុខងាររៀបចំបៀវត្សមន្ត្រីរាជការ
៦. អនុមុខងាររៀបចំផែនការយុទ្ធសាស្ត្រថវិកា
៧. អនុមុខងាររៀបចំសូចនាករសមិទ្ធកម្ម
៨. មុខងារររៀបចំផែនការថវិកា (អ្នកអនុម័ត)

ព័ត៌មានទាក់ទង