ជ្រើសរើសភាសា: Khmer Khmer English English
វេទិកាពិភាក្សា និងថ្លែងសុន្ទរកថាបិទសិក្ខាសាលាស្តីពីការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ ដែលបានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី០២ ខែឧសភា ឆ្នាំ ២០២៣

នារសៀលថ្ងៃអង្គារ ១៣កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣, ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.)តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ កសហវ. និង ជាអគ្គលេខាធិការ នៃ អ.គ.ហ. អមដោយឯកឧត្តម អ៊ុំ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ, មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញនៃ អ.គ.ហ. បានដឹកនាំវេទិកាពិភាក្សា និងថ្លែងសុន្ទរកថាបិទសិក្ខាសាលាស្តីពីការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ ដែលបានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ។
តាមរបៀបវារៈនាពេលរសៀល, សិក្ខាសាលាបានរៀបចំវេទិកាពិភាក្សាស្តីអំពីការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ ដែលបានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ដោយផ្តោតលើគោលដៅ, ផែនការអនុវត្តបន្ត, បញ្ហាប្រឈមកន្លងមក និងសំណើដំណោះស្រាយ ក្នុងការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋក្រោមការកាន់កាប់របស់ក្រសួង-ស្ថាប័ន, មន្ទីរជំនាញជុំវិញរាជធានី-ខេត្ត និងអង្គភាពនៃរដ្ឋបាលថ្នាក់ក្រោមជាតិ។ វេទិកាពិភាក្សានេះ ត្រូវបានសម្របសម្រួលដោយ ឯកឧត្តម អ៊ុំ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ នៃ អ.គ.ហ. និង មានការចូលរួមធ្វើជាវាគ្មិនដោយឯកឧត្តម សៀក សុភ័គ អគ្គនាយករង នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ, ឯកឧត្តម ប៉ាត់ សុក ទីប្រឹក្សាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងតំណាង ពីក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងមហាផ្ទៃ, និងក្រសួងសុខាភិបាល។

ព័ត៌មានទាក់ទង