ជ្រើសរើសភាសា: Khmer Khmer English English
សិក្ខាសាលាផ្សព្វផ្សាយកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជូនរដ្ឋបាលរាជធានី ខេត្ត
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ ២០២៤

នាព្រឹកថ្ងៃសុក្រ ១៣កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ គ.ស ២០២៤ , លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជូនរដ្ឋបាលរាជធានី ខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ប៊ូ វង្សសុខា អគ្គលេខាធិការរងនៃ អ.គ.ហ. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម រស់ សីលវ៉ា រដ្ឋលេខាធិការ កសហវ. និង ជាអគ្គលេខាធិការ នៃ អ.គ.ហ.។ កម្មវិធីសិក្ខាសាលា មានការអញ្ជើញចូលរួមធ្វើបទអន្តរាគមន៍ពី លោកបណ្ឌិត ឌី សុវណ្ណ អគ្គនាយករងនៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ និង មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំតំណាងរដ្ឋបាលរាជធានី ខេត្តទាំង ២៥ និង មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្តទាំង ២៥។

ព័ត៌មានទាក់ទង