សិក្ខាសាលាផ្សព្វផ្សាយត្រៀមរៀបចំលទ្ធផលគន្លឹះក្នុងឆ្នាំ, ផែនការសកម្មភាពលម្អិត, និងផែនការថវិកាសម្រាប់ឆ្នាំ២០២៧ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
នារសៀលថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦, លោក ហ៊ិន សុវ៉ាន់នី អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងសហការី បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយត្រៀមរៀបចំលទ្ធផលគន្លឹះក្នុងឆ្នាំ, ផែនការសកម្មភាពលម្អិត, និងផែនការថវិកាសម្រាប់ឆ្នាំ២០២៧ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមការដឹកនាំដោយ ឯកឧត្តម អ៊ុំ យុទ្ធី អគ្គលេខាធិការរង នៃ អ.គ.ហ. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃ អ.គ.ហ. អមដោយ មន្ត្រីជំនាញជាន់ខ្ពស់, មន្ត្រីជំនាញពាក់ព័ន្ធនៃ អ.គ.ហ. និងតំណាងពីគ្រប់អង្គភាពអនុវត្តកម្មវិធីកែទម្រង់ក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី ខេត្តទាំង ២៥ សរុបប្រមាណជា ១២០នាក់។
ព័ត៌មានទាក់ទង