នារសៀលថ្ងៃចន្ទ ១៥កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ នៅសណ្ឋាគារអេមព្រីសអង្គរ រីសត និងស្ប៉ា ខេត្តសៀមរាប, តំណាងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពងឆ្នាំង បានចូលរួមពិធីបើកសិក្ខាសាលាស្តីពី "ការពិគ្រោះយោបល់ជ្រើសរើស និងការគ្រប់គ្រងមន្ត្រីសុខាភិបាល ផ្អែកលើកិច្ចព្រមព្រៀងការងារ" ក្រោមអធិបតីភាព ឯកឧត្តមវេជ្ជបណ្ឌិត ម៉ី សំបូរ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល និងឯកឧត្តម យក់ ប៊ុណ្ណា រដ្ឋលេខាធិការប្រចាំក្រសួងមុខងារសាធារណៈ។ សិក្ខាសាលានេះប្រព្រឹត្តទៅរយៈពេល ០២ថ្ងៃ ចាប់ពីថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០២៤ ។