កិច្ចប្រជុំផ្សព្វផ្សាយ លិខិតបទដ្ឋានពាក់ព័ន្ធ និងជំរុញការធ្វើបណ្ណកម្មសិទ្ធិដីរដ្ឋ, ការលើកសំណើកែសម្រួលដីលម្អៀង និងគម្រោងជម្រះចេញពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ជូនមន្ទីរ-អង្គភាពជំនាញ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងខេត្តកំពង់ឆ្នាំង
នាព្រឹកថ្ងៃពុធ ៨រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្ត (គ.៨), មានកិច្ចប្រជុំផ្សព្វផ្សាយ លិខិតបទដ្ឋានពាក់ព័ន្ធ និងជំរុញការធ្វើបណ្ណកម្មសិទ្ធិដីរដ្ឋ, ការលើកសំណើកែសម្រួលដីលម្អៀង និងគម្រោងជម្រះចេញពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ជូនមន្ទីរ-អង្គភាពជំនាញ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងខេត្តកំពង់ឆ្នាំង។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ស៊ីវ សារិន្ទ នាយករងរដ្ឋបាលសាលាខេត្តកំពង់ឆ្នាំង និងលោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ព្រមទាំងមានការចូលរួមពីលោក លោកស្រីតំណាងរដ្ឋបាលខេត្ត, តំណាងមន្ទីរ-អង្គភាពជំនាញ ក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងជំនួយការហិរញ្ញវត្ថុឃុំ សង្កាត់ ក្នុងខេត្តកំពង់ឆ្នាំង និងមន្ត្រីជំនាញមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត សរុបប្រមាណចំនួន ២០០នាក់។
ព័ត៌មានទាក់ទង