នាព្រឹកថ្ងៃពុធ
៩កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ
ឆ្នាំ២០២៦, លោក អ៊ុំ សុភ័ក្រ អនុប្រធានមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្ត
បានអញ្ជើញចូលរួមកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍
នៅសាលាបឋមសិក្សាប្រាសាទជាងទង ក្នុងភូមិក្រាំងប្រស្វាយ ឃុំស្វាយជ្រុំ
ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។
ពិធីនេះក៏មានការនិមន្តពីព្រះធម្មវនវាសីបណ្ឌិត
ចន្ទ មុនី ព្រះសមុហ៍គណខេត្ត ព្រះសង្ឃាធិបតីវត្តចន្ទប្បជោត្តនារាម
ហៅវត្តតាសុត និងមានការអញ្ជើញចូលរួមពី សម្ដេចមហាមន្ត្រី គុយ សុផល
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ឯកឧត្តមបណ្ឌិតសភាចារ្យ
អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស
និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី
រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត
និងភរិយា ឯកឧត្ដម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម
លោកជំទាវសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា ឯកឧត្ដម
លោកជំទាវថ្នាក់ដឹកនាំក្រសួង ស្ថាប័ន តំណាងអង្គទូត ដៃគូអភិវឌ្ឍន៍
ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំង មន្ត្រីរាជការ
អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ
និងក្មួយៗសិស្សានុសិស្សយ៉ាងច្រើនកុះករ។