នារសៀល
ថ្ងៃចន្ទ ៦រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៩
ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត, លោក
អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង
បានដឹកនាំកិច្ចប្រជុំបូកសរុបការអនុវត្តការងារ ប្រចាំខែកុម្ភៈ ឆ្នាំ២០២៦
និងទិសដៅការងារខែបន្ទាប់ ព្រមទាំងឆ្លៀតឱកាសសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ
និងមន្ត្រីរាជការក្រោមឧ៌វាទ ក្នងឧ៌កាសអបអរទិវាអន្តរជាតិនារី ៨មីនា ខួបទី១១៥
ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខ សម្រាប់ស្រ្តី
និងគ្រួសារ»។
បន្ថែមពីនេះ
លោកប្រធានមន្ទីរ និងភរិយា បានផ្តល់ជូននូវវត្ថុអនុស្សាវរីយ៍ ដល់លោកស្រី
អ្នកនាង កញ្ញា ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ
និងមន្ត្រី-បុគ្គលិកជាប់កិច្ចសន្យាជានារី នៃមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្ត ចំនួន ១១នាក់ ដោយក្នុង១នាក់ ទទួលបាន
ក្រណាត់ប៉ាក់ស ១ឈុត និងថវិកាផងដែរ។