ព័ត៌មានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
នារសៀលថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦, លោក ហ៊ិន សុវ៉ាន់នី អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងសហការី បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយត្រៀមរៀបចំលទ្ធផលគន្លឹះក្នុងឆ្នាំ, ផែនការសកម្មភាពលម្អិត, និងផែនការថវិកាសម្រាប់ឆ្នាំ២០២៧ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមការដឹកនាំដោយ ឯកឧត្តម អ៊ុំ យុទ្ធី អគ្គលេខាធិការរង នៃ អ.គ.ហ. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃ អ.គ.ហ. អមដោយ មន្ត្រីជំនាញជាន់ខ្ពស់, មន្ត្រីជំនាញពាក់ព័ន្ធនៃ អ.គ.ហ. និងតំណាងពីគ្រប់អង្គភាពអនុវត្តកម្មវិធីកែទម្រង់ក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី ខេត្តទាំង ២៥ សរុបប្រមាណជា ១២០នាក់។
នារសៀលថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាកម្រិតថ្នាក់ដឹកនាំ លើគម្រោងផែនការថវិកាឆ្នាំ២០២៧ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមការដឹកនាំដោយ ឯកឧត្តម ចាន់ សុធី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារថវិកាកម្រិតថ្នាក់ដឹកនាំអង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ ដែលជាប្រធានកម្មវិធី, ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ និង ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងអង្គភាពថវិកា នៃកសហវ.។
នារសៀលថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំ នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ, លោក ហ៊ិន សុវ៉ាន់នី អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និង លោក អ៊ុំ សុភ័ក្រ អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ព្រមទាំងសហការី បានអញ្ជើញចូលរួមជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង ដឹកនាំដោយ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណ:អភិបាលខេត្តកំពង់ឆ្នាំង ក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សានីត្យានុកូលភាពគម្រោងថវិកា ឆ្នាំ២០២៧ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ក្រោមការដឹកនាំដោយ ឯកឧត្តមបណ្ឌិត ជូ គឹមឡេង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមទីប្រឹក្សា ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ អមដោយអគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
នាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦, លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិភាក្សាលើ “វឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ ប្រចាំត្រីមាសទី ២ ឆ្នាំ២០២៦” តាមរយ:ប្រព័ន្ធវីដេអូ Zoom ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (គ.ហ.ស.) ព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវ ជាថ្នាក់ដឹកនាំនិងសមាជិកក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត។
នាព្រឹកថ្ងៃអង្គារ ៦រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ, លោក អ៊ុំ សុភ័ក្រ អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ព្រមទាំងសហការី បានអញ្ជើញចូលរួមក្នុងពិធីបើក «វេទិកាបរធនបាលកិច្ច ឆ្នាំ២០២៦» ក្រោមមូលបទ «បរធនបាលកិច្ច ក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ និង សមិទ្ធផលក្នុងរយៈពេល ៥ឆ្នាំ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។
នាថ្ងៃអង្គារ ៦រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារCOURTYARD ខេត្តសៀមរាប, លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង អមដោយមន្រ្តីជំនាញ បានអញ្ជើញចូលរួមសិក្ខាសាលាស្តីពីការរៀបចំរបាយការណ៍វិភាគ SWOT និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ក្នុងក្របខ័ណ្ឌនៃការអភិវឌ្ឍសមត្ថភាពជូនមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ យុទ្ធី អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.)។ សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីលោក លោកស្រីតំណាងអគ្គលេខាធិការដ្ឋាន នៃ កសហវ., អគ្គនាយកដ្ឋានគោលនយោបាយ, អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ, អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ និងលោក លោកស្រីប្រធាន អនុប្រធាន និងមន្ត្រីបច្ចេកទេស នៃមន្ទីរសហវ. រាជធានី ខេត្ត ទាំង២៥។
នាថ្ងៃចន្ទ ៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារអេមព្រីសអង្គរ ខេត្តសៀមរាប, តំណាងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង បានអញ្ជើញចូលរួមសិក្ខាសាលាស្ដីពី “ការរៀបចំផែនការសកម្មភាពរបស់ក្រុមការងារសកម្មភាពជនពិការ ប្រចាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្សារភ្ជាប់ជាមួយផែនការយុទ្ធសាស្ត្រជាតិស្ដីពីពិការភាព ឆ្នាំ២០២៤-២០២៨ របស់រាជរដ្ឋាភិបាល” ក្រោមអធិបតីភាពរបស់ លោកជំទាវ ប៉ែន សុបភា រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានកិត្តិយសក្រុមការងារសកម្មភាពជនពិការប្រចាំ កសហវ. និងឯកឧត្តម ម៉េត មករា រដ្ឋលេខាធិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា និងជាអនុប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការរបស់អង្គភាពនៅថ្នាក់មូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ តំណាងអង្គភាពក្រោមឱវាទ និង ក្រោមអាណាព្យាបាល កសហវ. ។
នាព្រឹកថ្ងៃសុក្រ ២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង,លោក ហ៊ិន សុវ៉ាន់នី អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និង លោក អ៊ុំ សុភ័ក្រ អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ព្រមទាំងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំស្ដីពីការជំរុញការប្រមូលចំណូលសារពេីពន្ធ និងចំណូលមិនមែនសារពេីពន្ធ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង។
នាព្រឹកថ្ងៃពុធ ៨កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ នៅសាលាស្រុកកំពង់លែង, លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ ព្រមទាំងមានការចូលរួមពី លោក យ៉ង ភារម្យ អភិបាលរងខេត្តកំពង់ឆ្នាំង លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង អាជ្ញាធរមូលដ្ឋាន មន្ត្រីកសិកម្មឃុំ និងប្រជាកសិករសរុបចំនួន ៣០០នាក់។
នាព្រឹកថ្ងៃអង្គារ ៧កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត, តំណាងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមកិច្ចប្រជុំពិភាក្សាស្ដីពី ការសិក្សាវាយតម្លៃលើស្ថានភាពផលិតកម្មចំណីសត្វ និងជីកសិកម្ម សម្រាប់តម្រូវការក្នុងស្រុក និងការនាំចេញ ក្រោមការដឹកនាំដោយ លោកស្រី ហង់ វិសុទ្ធ អនុប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានគោលនយោបាយ និងសហការី ព្រមទាំងមានការចូលរួមពីមន្រ្តីជំនាញនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត, មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត សរុបចំនួន ៨រូប។
នាព្រឹកថ្ងៃចន្ទ ៦កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦, លោក អ៊ុំ សុភ័ក្រ អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង អមដោយមន្រ្តីជំនាញ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាកម្រិតបច្ចេកទេសលើគម្រោងផែនការចំណូល-ចំណាយថវិកាឆ្នាំ២០២៧ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាព ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថវិកាកម្រិតបច្ចេកទេស។
នាព្រឹកថ្ងៃសុក្រ ៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦, លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត អមដោយមន្រ្តីជំនាញ បានអញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត ក្រោមអធិបតីភាព ឯកឧត្ដម អ៊ុំ យុទ្ធី អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការ នៃ អ.គ.ហ.។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក លោកស្រី តំណាងអគ្គលេខាធិការដ្ឋាន នៃ កសហវ., អគ្គនាយកដ្ឋានគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ, អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ, និងលោក លោកស្រីប្រធាន អនុប្រធាន និងមន្ត្រីបច្ចេកទេស នៃមន្ទីរសហវ. រាជធានី ខេត្ត ទាំង២៥។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណង ដើម្បីពិនិត្យលើវឌ្ឍនភាព និងដោះស្រាយបញ្ហាប្រឈម នៃការអនុវត្តផែនការសកម្មភាព និងលទ្ធផលគន្លឹះ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
នាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ, លោក អ៊ូ ជួបកុសល ប្រធានប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត អមដោយមន្រ្តីជំនាញ បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យលទ្ធផលបូកសរុបគម្រោងថវិកាឆ្នាំ២០២៧ ផ្ទៃក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាព ឯកឧត្ដមរដ្ឋលេខាធិការ ជាប្រធានកម្មវិធី នៃកសហវ.។ កិច្ចប្រជុំកម្រិតប្រធានកម្មវិធីនេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចសម្របសម្រួលរបស់ ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារថវិកាកម្រិតថ្នាក់ដឹកនាំអង្គភាពថវិកា តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថវិកាកម្រិតថ្នាក់ដឹកនាំអង្គភាពថវិកា ដោយមានសមាសភាពអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទាំងថ្នាក់កណ្តាល ថ្នាក់មូលដ្ឋាន និងក្រុមការងារពាក់ព័ន្ធ។
នាព្រឹកថ្ងៃពុធ ១កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ, តំណាងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានអញ្ជើញចូលរួមកម្មវិធីបញ្ជ្រាបការយល់ដឹងស្តីពី "ការប្រើប្រាស់មុខងាររៀបចំ ផែនការថវិកា និង ការអនុវត្តនីតិវិធីចំណាយថវិកាចរន្តតាម FMIS ទាំងស្រុង” ជូនរដ្ឋបាលរាជធានី-ខេត្ត ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS។
នាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ, លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងសហការី បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាលើគម្រោងថវិកាឆ្នាំ២០២៧ របស់អង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាព ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន កសហវ. និងជាប្រធានក្រុមការងារថវិកាកម្រិតបច្ចេកទេសរបស់ កសហវ.។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោក លោកស្រីប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី ខេត្ត ទាំង២៥ និងមន្រ្តីជំនាញពាក់ព័ន្ធ សរុបប្រមាណ ១៥០រូប។
នាព្រឹកថ្ងៃចន្ទ ១៥កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង, និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប.) សហការជាមួយមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ដកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តស្តីពី ការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ បញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ក្នុងខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពរបស់ ឯកឧត្ដម ជូ វណ្ណៈ អគ្គនាយក នៃនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប.) និងលោកស្រី ប៊ន សុភី អភិបាលរង នៃគណៈអភិបាលខេត្ដកំពង់ឆ្នាំង។
នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ នៅសណ្ឋាគារ សុវណ្ណភូមិ មុន្នី ខេត្តកំពង់ឆ្នាំង, លោក តូង ម៉េងធួន ប្រធានការិយាល័យស្ថិតិ និងសេដ្ឋកិច្ចមូលដ្ឋាន និងសហការី បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី «នីតិវិធីនៃការទទួល និងការដោះស្រាយបណ្តឹងធានារ៉ាប់រង» ដើម្បីលើកកម្ពស់ និងបញ្ជ្រាបការយល់ដឹងដល់សាធារណជន និងពង្រឹងទំនុកចិត្តលើសេវាធានារ៉ាប់រងនៅកម្ពុជា។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកស្រី តាន់ លីនណា អគ្គនាយករងនៃ និយ័តករធានារ៉ាប់រងកម្ពុជា តំណាងលោក ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ សិស្ស និស្សិត និងសាធារណជនជាច្រើនរូប។
នារសៀលថ្ងៃពុធ ១២រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា គ.ស.២០២៦, លោក ហ៊ិន សុវ៉ាន់នី អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងមន្រ្តីជំនាញ បានចូលរួមកិច្ចប្រជុំត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត ក្រោមអធិបតីភាព ឯកឧត្ដម អ៊ុំ យុទ្ធី អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការ នៃ អ.គ.ហ., អមដោយមន្រ្តីជំនាញជាន់ខ្ពស់ និងមន្រ្តីជំនាញ នៃអ.គ.ហ.។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក លោកស្រី តំណាងអគ្គលេខាធិការដ្ឋាន នៃ កសហវ., អគ្គនាយកដ្ឋានគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ និងលោក លោកស្រីប្រធាន អនុប្រធាន និងមន្ត្រីបច្ចេកទេស នៃមន្ទីរសហវ. រាជធានី ខេត្ត ទាំង២៥។
នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំគ.៨ សាលាខេត្តកំពង់ឆ្នាំង, មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត សហការជាមួយរតនាគារខេត្ត រៀបចំកិច្ចប្រជុំផ្សព្វផ្សាយបន្តប្រកាសលេខ ១១៥៨ សហវ.ប្រក.អរតន ស្ដីពីការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់សេដ្ឋកិច្ច នៃមាតិកាថវិកា និងខ្លឹមសារសង្ខេប នៃប្រកាសលេខ ៧៥០ សហវ.ប្រក.អល ជូនមន្ទីរជំនាញ រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្រោមអធិបតីភាព លោកស្រី ប៊ន សុភី អភិបាលរងខេត្ត លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត លោក ឈិន លីមពិសាល ប្រធានរតនាគារខេត្ត និងមានការចូលរួមពីសំណាក់លោក លោកស្រី អភិបាលរង ក្រុង ស្រុក តំណាងទីចាត់ការហិរញ្ញវត្ថុ លោក លោកស្រី មេឃុំ ចៅសង្កាត់ ជំនួយការហិរញ្ញវត្ថុ ឃុំ សង្កាត់ លោក លោកស្រី មន្រ្តីជំនាញ នៃមន្ទីរសហវខេត្ត និងមន្ទីរជុំវិញខេត្ត ប្រមាណ ២០០នាក់។
នាព្រឹកថ្ងៃចន្ទ ៤កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦, លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងមន្រ្តីជំនាញ បានញ្ជើញចូលរួមជាមួយគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូ វិស័យអប់រំ ចុះធ្វើការវាយតម្លៃនូវទីតាំងជាក់ស្តែងរបស់អង្គភាពជ័យលាភីផ្តល់សេវាធារណៈគំរូសម្រាប់វិស័យអប់រំ នៅសាលាបឋមសិក្សាគិរីសុវណ្ណវង្ស ស្ថិតនៅឃុំស្រែថ្មី ស្រុករលាប្អៀរ ក្រោមការដឹកនាំដោយ ឯកឧត្តម ឆាយ ឆត្រាវុធ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានប្រតិភូ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ លោក យិន សាវ៉េន អភិបាលរងខេត្ត និងថ្នាក់ដឹកនាំមន្ទីរ-អង្គភាពពាក់ព័ន្ធ និងសហគមន៍ជាច្រើនផងដែរ ។
នាថ្ងៃសុក្រ ១១កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ គ.ស.២០២៦ នៅអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ
(អ.ស.ហ.),
លោក ហ៊ិន សុវ៉ាន់នី អនុប្រធានមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្ត អមដោយមន្រ្តីជំនាញ
បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ០០៥ អសហ ប្រក
ស្តីពីការរៀបចំរបាយការណ៍ប្រចាំឆ្នាំរបស់បុគ្គលរាយការណ៍
និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការប្រកបអាជីវកម្មបញ្ចាំ
និងប្រាតិភោគដោយអនុប្បទាន
ព្រមទាំងទម្រង់របាយការណ៍ប្រចាំខែរបស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ក្រោមការដឹកនាំដោយ លោក សយ ជីវិន អគ្គនាយករងនៃ ន.អ.ប. តំណាងដ៏ខ្ពង់ខ្ពស់របស់
ឯកឧត្ដម ជូ វណ្ណៈ អគ្គនាយកនៃ ន.អ.ប. ព្រមទាំងមានការអញ្ជើញចូលរួមពី
មន្ត្រីជំនាញ ព្រមទាំង លោក លោកស្រី ដែលជាប្រធាន អនុប្រធាន
និងតំណាងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត។
នាព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩
ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលាស្រុកសាមគ្គីមានជ័យ,
មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត
បានរៀបចំបើកវគ្គបណ្តុះបណ្តាលបន្តស្តីពី
ការធ្វើបញ្ជីសារពើភណ្ឌទ្រព្យសម្បតិ្តរដ្ឋ តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន
(SARMIS) ជូនដល់រដ្ឋបាលស្រុក និងគ្រប់ឃុំ ក្នុងស្រុកសាមគ្គីមានជ័យ
ក្រោមអធិបតីភាព លោក ហ៊ិន សុវ៉ាន់នី អនុប្រធានមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្ត និងលោកស្រី ជា ម៉ៅ អភិបាលរងស្រុកសាមគ្គីមានជ័យ
ព្រមទាំងមានការចូលរួមពីតំណាងរដ្ឋបាលស្រុក, តំណាងរដ្ឋបាលឃុំ
និងជំនួយការហិរញ្ញវត្ថុឃុំ នៃស្រុកសាមគ្គីមានជ័យ និងមន្រ្តីជំនាញ
នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត។
វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើង
ក្នុងគោលបំណងជំរុញការកត់ត្រាបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ
របស់អាជ្ញាធរកាន់កាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យមានប្រសិទ្ធភាព ច្បាស់លាស់
និងត្រឹមត្រូវ ស្របតាមនីតិវិធី។
រូបភាពខ្លះៗដែលផ្ដិតចេញពីពិធីដាក់ដំណើរការជាផ្លូវការនូវ «កម្មវិធីថ្នាក់ជាតិស្តីពី ធុរកិច្ចថ្មីកម្ពុជា» ដែលត្រូវបានប្រារព្ធឡើងនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
Some snapshots in the official launch of “Startup Cambodia” National Program that was held on December 8, 2021 and presided over by His Excellency Dr. Aun Pornmoniroth, Deputy Prime Minister, Minister of Economy and Finance.
កម្មវិធីថ្នាក់ជាតិនេះ សម្របសម្រួលដោយ / Startup Cambodia national program is coordinated by: ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ Ministry of Economy and Finance, Techo Startup Center និង សហគ្រិនខ្មែរ Khmer Enterprise
សេចក្តីប្រកាសព័ត៌មាន ស្តីពី ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០២១ នេះ ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួប ពិភាក្សាការងារជាមួយឯកឧត្តម Masahiro MIKAMI ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា អមដោយលោកស្រី KAMEI Haruko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ប្រចាំព្រះរាជាណាចក្រកម្ពុជា, នៅព្រឹកថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២១, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។